ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាបណ្តាលឲ្យស្លាប់ម្នាក់​និងរបួស២នាក់ នៅស្រុកស្រីស្នំ

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលា
ម៉ោង១៥និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលំភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប រវាង ម៉ូតូនិងម៉ូតូបេីកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅឃុំត្រាំសរសរ រវាងម៉ូតូម៉ាក Honda dream C១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ សៀមរាប
១AB-៨៣៤០ បើកបរដោយឈ្មោះ អ៊ុត ដុំ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ធ្វើស្រែរស់នៅភូមិ យាយមុី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មិនពាក់មួកសុវត្ថិភាព(របួសធ្ងន់) បើកបរក្នុងទិសដៅពីកើតទៅលិច បុកជាមួយម៉ូតូម៉ាក Honda dream C១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ
ប.មានជ័យ១E-៦១១៥ បើកបរដោយឈ្មោះ ពន់ ខេត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ នាងស្រោង ឃុំត្រាំសសរស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ ធ្វើស្រែ (បើកបរមិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ បឹង សុភាព ភេទ
ប្រុស អាយុ៣១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប របួសស្រាល (គ្មានមួកសុវត្ថិភាព)។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ដេីម្បីដោះស្រាយតាមនីតិវិធី ព្រមទាំងបញ្ជូនជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកក្រឡាញ់ ប៉ុន្តែជនរងគ្រោះម្នាក់ឈ្មោះ ពន់ ខេត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ នាងស្រោង ឃុំត្រាំសសរស្រុកស្រីស្នំ ខេត្តសៀមរាប បានស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ៕

 

មតិយោបល់