ព័ត៌មានជាតិ

ក្រុមអ្នកញៀនល្បែង៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមនិតិវិធី

កណ្តាល: ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ( អាប៉ោង )កាលពីថ្ងៃ ទី១៦ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុច ផ្លូវប៉េតុង ភូមិទេពអរជូនឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ០៣នាក់ (ឃាត់ខ្លួន)
១.ឈ្មោះសុខ ឆេង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (អ្នកបាញ់មេ) ។
២.ឈ្មោះ សុទ្ធ សឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (អ្នកលេង) ។
៣.ឈ្មោះ អឿ ចៀន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(អ្នកលេង) អ្នកទាំងបីមានទីលំនៅ
ភូមិឃុំកើតហេតុ ។
វត្ថុ តាង ចាប់យក៖
– មេអាប៉ោង០១ គ្រាប់
– ចានអាប៉ោង ០១
– គម្របអាប៉ោង ០១
– កម្រាលអាប៉ោង ០១
– ប្រាក់រៀលចំនួន ១១៧.១០០៛ ។

កាលពីពេលវេលា កើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសង (អាប៉ោង) នៅចំណុច ខាង លើ ស្ថិត ក្នុង ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៍ស្រុកស្អាង សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍កោះខែល កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ ព្រែកអំបិល បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាងដូច
មានខាងលើ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕

 

មតិយោបល់