ព័ត៌មានជាតិ

កាណូតទៅមុខបុកផ្ទះអ្នកភូមិ ក្រោយពីម្ចាស់ធ្លាក់ទឹកស្លាប់

កំពង់ឆ្នាំងៈ បុរសម្នាក់កំពុងតែបើកកាណូតម្នាក់ឯង ក៏ស្រាប់តែធ្លាក់ពីកាណូតលង់ទឹកទន្លេស្លាប់ ចំណែនកាណូតបន្ដល្បឿនជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដែតទឹក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅតាមប្រឡាយក្បែរជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ភា ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធ និងមាកូនតូចម្នាក់ មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកកាណូត បាឡាស្មាច់ របស់ខ្លួនតែម្នាក់ឯងលុះមកដល់ចំណុចកើតហេតុទំនងជនរងគ្រោះវិលមុខ ឬ ខ្យល់គរបានធ្លាក់ពីលើកាណូតលិចទៅក្នុងទឹកបាត់តែម្តង រីឯកាណូត បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋទើបបង្កឲ្យមានភ្ញាក់ផ្អើលតែម្តង។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាចុះទឹកមុជទឹករាវរកភ្លាមៗផងដែរ ដោយប្រើជាង១ម៉ោង ទើបរកឃើញ តែពេលឃើញជនរងគ្រោះបានស្លាប់បាត់ហើយ និងបានប្រគល់បុរសរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

received_1081036805321059received_1081036831987723received_1081036868654386received_1081036945321045

មតិយោបល់