ព័ត៌មានជាតិ

ក្មេងប្រុស ៣នាក់ ចុះរាវគ្រុំ បណ្ដាលឲ្យលង់ទឹកស្លាប់ នៅស្រុកពញាឮ

កណ្ដាល: កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤០នាទី មានករណីក្មេងប្រុស ៣នាក់លង់ទឹកស្លាប់ នៅចំនុចបឹងរលួសភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ក្មេងរងគ្រោះចំនួន ០៣នាក់៖
១/ឈ្មោះ អេង ស៊ាងលី ភេទប្រុស អាយុ ១៤ឆ្នាំ។
២/ឈ្មោះ អុល សត្យា ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរសិស្ស។
៣/ឈ្មោះ ជួប តុលា ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរសិស្ស។ ក្មេងទាំងបីនាក់មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ក្មេងប្រុសទាំងបីនាក់ បាននាំគ្នាជិះកង់ទៅរាវគ្រុំ នៅក្នុងទឹកបឹងរលួស ស្ថិតក្នុងភូមិសាស្ត្រភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដោយបានបាត់កូនយូរពេក ឪពុកម្តាយក៏នាំគ្នាដើររកកូនរបស់ខ្លួន ប៉ុន្តែរកពុំឃើញ លុះរហូតដល់វេលាម៉ោង ៤និង៤០នាទី ឪពុកម្តាយបានឃើញកង់ និងខោអាវនៅមាត់បឹង បាននាំបងប្អូនគ្នីគ្នាចុះទៅរាវរកនៅក្នុងទឹកបឹងរលួសនោះ រួចហើយ បានឃើញក្មេងប្រុសទាំងបីនាក់នោះ លង់ក្នុងទឹកបឹងរលួសស្លាប់តែម្តង។

ក្រោយពីកើតហេតុសពត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់