ព័ត៌មានជាតិ

បុរសម្នាក់រត់ឆ្លងផ្លូវ ត្រូវរថយន្តដឹកជ្រូក បុករងរបួសធ្ងន់

កំពង់ធំ: នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ៧និង៤៤នាទីយប់ចន្លោះគីឡូម៉ែត្រលេខ២៣៤-២៣៥ ភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ររថយន្តកៀរ អ្នកថ្មើរជើងរត់ឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរបួសធ្ងន់។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ កំពង់ធំ 3A-3438 ដឹកសត្វជ្រូក(បើកបរទិសដៅពីជើងទៅត្បូង)ដោយឈ្មោះ ជឹម ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរបើកបររថយន្ត(ក្រោយកើតហេតុបានបើករថយន្តគេចចេញ ប្រហែលជាង ១០០ម៉ែត្រ ត្រូវបានកម្លាំងប្រជាការពារឃាត់ ហើយនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង)។
អ្នកថ្មើរជើងរត់ឆ្លងកាត់ផ្លូវពីកើតទៅលិច ឈ្មោះ អីន ងន ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរកសិករ(របួសធ្ងន់)។

មូលហេតុបង្កដោយ៖
-អ្នកថ្មើរជើងរត់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង​វត្ថុតាងយករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្ទោង ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់