ព័ត៌មានជាតិ

បុរសបុគ្គលិកក្រុមហ៊ុនECS ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ករណីខ្ចីម៉ូតូថៅកែជិះទៅស៊ីការឪពុក បែរជាយកទៅលក់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ចំណុច ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ វន្ថា សារ៉ែន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរថៅកែក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ECS មានទីលំនៅភូមិសង្កាត់កើតហេតុ។
ជនសង្ស័យឈ្មោះ វ៉ន សុខណាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនECS ស្នាក់នៅភូមិសង្កាត់ កើតហេតុ (ឃាត់ខ្លួន)។

សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ ស្លាទុំ មិនចាំផ្លាកលេខ និង កន្ទុយសណ្តោងរ៉ឺម៉កមួយ (ម៉ូតូរ៉ឺម៉កដឹកគ្រឿងសំណង់)។
សភាពនៃរឿងហេតុ៖ កាលពីពេលកើតហេតុខាងលើ ជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់សំណង់ECS បានយកម៉ូតូសង់កូរ៉េសណ្តោងរ៉ឺម៉កមួយគ្រឿង របស់ក្រុមហ៊ុនខ្ចីជិះទៅស៊ីការឪពុករបស់ខ្លួននៅឯស្រុកកំណើត ហើយក៏បាត់រហូតតែម្តង។ លុះមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបាននាំខ្លួនជនសង្ស័យមកប្តឹងសមត្ថកិច្ចប៉ុស្តិកំពង់សំណាញ់ ដើម្បីចាត់ការតាមនីតិវិធី។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានខ្ចីម៉ូតូនិងរ៉ឺម៉ករបស់ក្រុមហ៊ុនប្រាកដមែន តែបានយកទៅលក់នៅម្តុំផ្សាឃ្លាំងរំសេវ បានលុយ$300 យកលុយចាយអស់ហើយ៕

មតិយោបល់