ព័ត៌មានជាតិ

បរិភោគ​ស៊ុត​យ៉ាងម៉េច ឲ្យមាន​ប្រយោជន៍ មិន​ប៉ះពាល់​ដល់​សុខភាព ?

​នៅក្នុង​ស៊ុត​មួយ​គ្រាប់​មាន​ផ្ទុក​វីតាមីន A, D, E, B1, B2, B6, B12… រួម​ទាំង​ជាតិ​កាល់ស្យូម​, ជាតិ​ដែក​, ស័ង្កសី​… ប្រភព​ប្រូតែអ៊ីន​ទាំងនេះ​សម្បូរ​នៅ​ក្នុងស៊ុត​យ៉ាង​ច្រើន​ដែ​ល​រាងកាយ​ត្រូវការ​ជា​ចាំបាច់​។ ស៊ុតមាន់​អាច​ប្រឆាំង​នឹង​វ័យ​ចំណាស់ បង្កើន​កំលាំង ធ្វើឲ្យ​សាច់ដុំ​រឹងមាំ​។ នៅក្នុង​ពេល​រំលាយ​អាហារ​វា​អាច​ជួយ​គាំទ្រ​ដល់​សកម្មភាព ថ្លើម ជួយ​កំណត់​ហានិភ័យ​នៃ​ការស្ទះ​ស​សៃឈាម​ដែល​បណ្តោលមកពី​កូ​ឡេ​ស្តេ​រ៉ុល​។ តែ​ទោះជា​យ៉ាងណា​អ្នក​គួរតែ​ស្វែងយល់​ពី​របៀប​ញ៉ាំ​ស៊ុតមាន់​ឲ្យបាន​ត្រឹមត្រូវ​ផងដែល ដើម្បី​ឲ្យ​សុខ​ភាព​កាន់តែ​ប្រសើរ​ឡើង​។​
​នៅពេល​បរិភោគ​អ្នក​គួរតែ​ជៀសវាង​កត្តា​មួយចំនួន​ដូច​ខាងក្រោម​៖

– កុំ​បរិភោគ​ស៊ុត​នៅពេល​យប់​៖ ប្រសិនបើ​ស៊ុត​ស្ងោរ​ឆ្អិន ប៉ុន្តែ​បន្ទាប់ពី​ការ​ទុក​មួយ​យប់​សារធាតុចិញ្ចឹម​នឹង​អាច​ផលិត​ទៅ​ជា​បាក់តេរី ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ព្រោះ​ជាតិ​ប្រូតែអ៊ីន​នៅ​ក្នុងស៊ុត​ឆ្អិន​ត្រូវបាន​បំផ្លាញ់ ដូច្នេះ​តម្លៃ​អាហារូបត្ថម្ភ និង​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង​។​

– ផឹក​តែ​បន្ទាប់​ពី​ការបរិភោគ​ស៊ុត​៖ មនុស្ស​ជាច្រើន​តែងតែ​ផឹក​តែ​ក្រោយពេល​ទទួល​ស៊ុត ប៉ុន្តែ​អាស៊ីត Tannic ដែល​មាន​តិចតួច​នៅ​ក្នុង​តែ​អាច​ផ្សំ​ជាមួយនឹង​ប្រូតែអ៊ីន​ដែល​មាន​នៅក្នុ​ង​ស៊ុត​អាច​ធ្វើឲ្យ​ការរំលាយ​អាហារ​របស់​ពោះវៀន​ត្រូវ​កាត់បន្ថយ​។​

– កុំ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​៖ ស៊ុត​គឺ​សម្បូរ​ទៅ​ដោយ​ប្រូតែអ៊ីន​ខណៈដែល ការ​រលាក​ក្នុង​រាងកាយ​ត្រូវបាន​ទាក់ទង​ទៅនឹង​បរិមាណ​នៃ​ប្រូតែអ៊ីន​។ ដូច្នេះ​នៅពេល​ដែល​អ្នកមាន​ជំងឺ​រលាក​កើតមានឡើង គួរតែ​កុំ​លេបថ្នាំ​បន្ទាប់ពី​បរិភោគ​ស៊ុត​។ ស៊ុត​សម្បូរ​ទៅ​ដោយ​ប្រូតែអ៊ីន​បង្កើន​បន្ទុក​នៅលើ​ពោះ នោះ​អាច​ប៉ះពាល់​ដល់​ការ​ស្រូប និង​រំលាយ​អាហារ​។​

– កុំ​បរិភោគ​ច្រើនពេក​៖ បើ​ទោះ​ជា​តម្លៃ​អាហារ​រូបត្ថ​ម្ភនៃ​ស៊ុត គឺ​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ការបរិភោគ​ច្រើន​បណ្តោល​ឲ្យ​សារធាតុ​ចិញ្ចឹមលើស នាំ​ឲ្យ​ធាត់​បង្កើន​បន្ទុក​នៅលើ​ថ្លើម និង​តម្រងនោម​៕​
eggs-2-jpg1

មតិយោបល់