ព័ត៌មានជាតិ

ករណីរន្ទះបាញ់បណ្ដាលឲ្យបែកសសរផ្ទះជា២ ខូចផ្ទាំងសូឡា ទូរទស្សន៍ និងងាប់ឆ្កែ១ក្បាល នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទីយប់ មានករណីរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋ ០១ខ្នង បណ្តាលឲ្យខូចខាតបែកសសរផ្ទះជាពីរ ផ្ទាំងសូឡា ០១គ្រឿង ទូរទស្សន៍ ០១គ្រឿង និងបណ្តាលឲ្យងាប់សត្វឆ្កែ ០១ក្បាល តែមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ នៅស្ថិតឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ៕

មតិយោបល់