សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋានក្រុងសៀមរាប បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ស្វាយដង្គំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចុះបង្ក្រាបក្រុមញៀនល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្ស០៩នាក់ ដោយល្មើសវិធានការរដ្ឋបាលក្នុងពេលមេរោគកូវីដ១៩ផ្ទុះឡើង ។
មនុស្សទាំង០៩នាក់រួមមាន ៖
០១.ឈ្មោះ គិម ស៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម
០២.ឈ្មោះ វ៉ា ង៉ិក ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី
០៣.ឈ្មោះ ឈិក គិមហួន ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក
០៤.ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម
០៥.ឈ្មោះ យាន ចេង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក
០៦.ឈ្មោះ រស់ គីម ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ
០៧.ឈ្មោះ លឹម សុជាតិ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប
០៨.ឈ្មោះ វ៉ាន់ ណារ៉េត ភេទស្រី អាយុ៥៣ឆ្នាំ នៅ ភូមិ តាវៀន សង្កាត់សាលាកំរើក
០៩.ឈ្មោះ ជួប វីរះ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ។
សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖ -ម៉ូតូចំនួន០៩គ្រឿង, -បៀ ចំនួន០៣ហ៊ូ ។
ករណីនេះ សមត្ថកិច្ច បានកិច្ចសន្យាឲ្យបញ្ឈប់ការលេង និងធ្វើការអប់រំ ៕
មតិយោបល់