ប៉ៃលិនៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយខ្លួនឯងចំនួន លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង/ខេត្ដប៉ៃលិន បណ្ដាលឲ្យមានមនុស្សស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ និងបណ្តាលអោយខូចខាតម៉ូតូកំរិតធ្ងន់ចំនួន ០១គ្រឿង ។
ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ដ សង្កាត់/ក្រុង/ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ បាត់ដំបង 1W-6776 ទិសដៅពីលិចទៅកើត ស្លាប់នៅកន្លែងកើតហេតុ ។
មូលហេតុ៖ បណ្ដាលមកពីស្រវឹង (តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ) ។
ករណីនេះ ជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការនគរបាលក្រុងប៉ៃលិន បានធ្វើការសន្និដ្ឋាននៅកន្លែងកើតហេតុថា ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់