ព័ត៌មានជាតិ

បុរសម្នាក់ ចងកសម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត

ឧត្តរមានជ័យៈ បុរសម្នាក់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន ខណៈមានវិបត្តិផ្លូវចិត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ស្ថិតក្នុងភូមិត្រពាំងម្អម ឃុំសែនជ័យ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្រោយពីទទួលបានពត៌មានភ្លាមៗ កម្លាំងជំនាញបានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ បានចុះពិនិត្យសាកសពនៅ កន្លែងកើតហេតុ ទើបដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ចំនិត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ ខេត្តឧត្តរមានជ័យ។

តាមការពិនិត្យ នៅកន្លែងកើតហេតុ ជនរងគ្រោះបានស្លាប់ក្នុងស្ថានភាពចងកដោយអាវដៃវែងពណ៌ប្រផេះចងភ្ជាប់នឹងធ្នឹមផ្ទះ ក្នុងសំលៀកបំពាក់អាវយឺតដៃខ្លីពណ៌ក្រម៉ៅ ស្លៀក ខោជើងខ្លីក្រឡាការ៉ូល្អិត ។
នៅលើ ក មានស្នាមជាំខ្មៅរាងអក្ស U ព័ទ្ធពីមុខទៅក្រោយ ។ លើរាង្គកាយសាកសព មិនមានស្នាមរបួសបែកបាក់អ្វីដែលគួរឲ្យសង្ស័យ និងអំពើឃាតកម្មឡើយ ។

តាមតាមការបំភ្លឺររបស់ឈ្មោះ ណុប ភីន ភេទស្រី អាយុ ២៧ឆ្នាំ (ប្រពន្ធ) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្តីរបស់ខ្លួនបានចុះចេញពីផ្ទះ មិនដែលសួរនាំពីរឿងប្រពន្ធកូនឡើយ លុះក្រោយមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤៥នាទីទើបមានគេប្រាប់ថា ប្ដីរបស់ខ្លួនបានចងកស្លាប់នៅនឹងផ្ទះដែលគេទុកចោល ទទួលព័ត៌មានបានហើយទើបខ្លួនមកមើលឃើញប្តីចងករស្លាប់ពិតមែន ។
ការសន្និដ្ឋាន៖ ជនរងគ្រោះបានស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន ។
មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត ។

បន្ទាប់ពិនិត្យចប់សព្វគ្រប់ ធ្វើការប្រគល់សាកសពជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់