ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម ១០នាក់ ករណីបង្កជម្លោះក្នុងរោងការ

ព្រៃវែង: យោងផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅចំនុចផ្ទះរបស់ឈ្មោះ ទាវ សំអ៊ន ភេទប្រុស អាយុ ៦៩ឆ្នាំ នៅភូមិស្វាយក្តៀប ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បានរៀបអាពាហ៍ពិពាហ៍កូនស្រីរបស់ខ្លួន លុះដល់វេលាម៉ោង ១០និង៣០នាទី ក្នុងពេលរាំវង់ធុងបាស់ មានក្រុមក្មេង១ក្រុម គ្នា ១០នាក់ ទៅរាំលេង និងអុកឡុកបង្កជម្លោះវាយតប់គ្នា បណ្តាលឲ្យរបួសកូនក្មួយអ្នកដើមការ ចំនួន២នាក់ ៖
១.ឈ្មោះ អ៊ាន កូលាប ភេទប្រុស អាយុ ២៥ឆ្នាំ របួសឆូតសើស្បែក ទ្រូង (របួសស្រាល)។
២.ឈ្មោះ អុង សុគន្ធាន ភេទប្រុស អាយុ ២៥ឆ្នាំ ដាច់ឈាមចុងភ្នែកឆ្វេង (របួសស្រាល)។

ក្រុមសាច់ញាតិអ្នកដើមការ និងប្រជាការពារ ចាប់ឃាត់ក្រុមក្មេងបង្កចំនួន ២នាក់៖
១.ឈ្មោះ យ៉ាន និត ភេទប្រុស អាយុ២៤ឆ្នាំ។
២.ឈ្មោះ ម៉ៃ ពិសាន ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិប្រថ្មរ និងម៉ូតូចំនួន ៥គ្រឿង ប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងនីតិវិធី (៨នាក់ទៀតគេចខ្លួនសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមកដាក់ទោស) ៕

មតិយោបល់