ព្រះសីហនុៈ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ៤ ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កម្លាំងនគរបាលឃាត់ចោរឆក់កាបូបលុយពីក្មេងសិស្សសាលាម្នាក់។
ជនសង្ស័យ ២នាក់រួមមាន៖
១/ឈ្មោះ កង រីវីរោទ័ អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិខ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២/ឈ្មោះ លឹម ផាន់អួនសា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សំ ស្រីពៅ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុ ជិះម៉ូតូម្នាក់ឯង ក្រោយចោរឆក់កាបូប ជនរងគ្រោះដួលម៉ូតូដាច់រលាត់ជើង(រងរបួសស្រាល) ។
សម្ភារៈបាត់បង់មាន៖
-កាបូប១
-ប្រាក់ចំនួន១៣ម៉ឺនរៀល
-ប័ណ្ណដកប្រាក់វីង ១សន្លឹកមានទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់បានសារភាពថា ខ្លួនពិតជាបានធើ្វសកម្មភាពជិះម៉ូតូឆក់កាបូបលុយជនរងគ្រោះពិតប្រាកដមែន វត្ថុតាង បានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្តតាមនីតិវិធី៕
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានថា ពិតជាបានធ្វើសកម្មភាពឆក់ ប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ រួមវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការបន្តតាមច្បាប់៕
មតិយោបល់