ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា កាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី មានករណីចងកសម្លាប់ខ្លួន នៅចំណុចសាលាបុណ្យ ភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះ ឈ្មោះ វ៉ុន សារ៉ាត់ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានចង ក សម្លាប់ខ្លួនឯង។
មូលហេតុ៖ ខឹងឪពុកម្តាយជំពាក់លុយគេច្រើន។
យោងតាមការពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វី គួរឲ្យសង្ស័យឡើយ តាមការធានាអះអាង ពីជីតា ដែលជនរងគ្រោះរស់នៅជាមួយ សាកសពស្លាប់ គឺធ្វើអត្តឃាតចង ក សម្លាប់ខ្លួនឯង ចំណែកសពត្រូវក្រុមគ្រួសារស្រាយយកមកផ្ទះមុនសម្ថកិច្ចមកដល់ ។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់