ព័ត៌មានជាតិ

Update៖ ប្ដីខំបង្រៀនប្រពន្ធបើកបរ សង្ស័យស្លុតពេក ព្រោះទើបថ្មោងថ្មី ក៏ទៅបុកអ្នកលក់ឈូក ធ្លាក់ទាំងមនុស្ស និងរថយន្តចូលក្នុងអាងទឹក របួសធ្ងន់ ៣នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១និង១៥នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានទី១ រមណីយដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ដ៏រន្ធត់ ប្ដីបង្រៀនប្រពន្ធបើករថយន្ត បែរជាជួបរឿងនឹងស្មានមិនដល់។

ដោយយ៉ាងហោចណាស់មនុស្ស ៣នាក់ បានរបួសធ្ងន់ស្រាល ខណ:រថយន្តធ្លាក់ចូលក្នុងទឹក។

ជនរងគ្រោះទី១.ឈ្មោះ ព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) បែកក្រោម ត្របកភ្នែកខាងឆ្វេង) ទី២.ឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវជាប្តី រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ រលាត់ចិញ្ចើមឆ្វេង) ជាម្ចាស់រថយន្ត និងទី៣ ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខរបរ អ្នកឈូក (របួសធ្ងន់)។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2A-9331 ធ្វើដំណើរពីកើតទៅលិច។ មកដល់កន្លែងខាងលើ ស្រាប់តែរថយន្ត បានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងពេញទំហឹង ធ្វើឲ្យទាំងមនុស្ស និងរថយន្តធ្លាក់ចូលទៅក្នុងទឹកអាង រងរបួស ៣នាក់ ។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី។

មូលហេតុ៖ ប្រពន្ធម្ចាស់រថយន្ត ទើបរៀនបើកបរ ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់