អាមេរិកៈ ទាក់ទងនឹងអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណា នៅអាមេរិក បានឡើងលើសពី ៤០,០០០ នាក់ហើយ ក្នុងចំណោមអ្នកឆ្លង នៅទូទាំងសហរដ្ឋអាមេរិកលើសចំនួន ៧៥០,០០០ករណី។ ខណៈដែលអភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo បាននិយាយថា មើលទៅលើតួលេខការស្លាប់ នៃវីរុសនេះ តាមរយៈខ្សែកោង ឃើញថាថយ បន្ទាប់ការស្លាប់របស់អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យបន្តធ្លាក់ចុះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
ប្រទេសអ៊ីរ៉ង់ បានបើករដ្ឋធានីតេអេរ៉ង់របស់ខ្លួនទ្បើងវិញ ដោយអនុញ្ញាតឱ្យ អាជីវកម្មដែលមានហានិភ័យទាប រួមទាំងហាង រោងចក្រ និងឃ្លាំងដំណើរការជាប្រក្រតីធម្មតាផងដែរ។
ប៉ុន្តែសម្រាប់ប្រទេសអាល់ហ្សេរី, ម៉ារ៉ុក, ក្រូអាត និងអេស្បាញ បានពន្យារពេលការបិទប្រទេសរបស់ពួកគេបន្ត ខណៈដែលអ៊ូសបេគីស្ថាន បានអូសបន្លាយវិធានការណ៍ «គម្លាតឃ្លាតឆ្ងាយពីគ្នា»។
សូមជំរាបថា នៅទូទាំងពិភពលោក មានមនុស្សជាង ២.៣ លាននាក់ បានឆ្លងជំងឺនេះ ហើយមនុស្សជាង ១៦៤,០០០ នាក់បានស្លាប់បាត់បង់ជីវិត៕
មតិយោបល់