បាត់ដំបងៈ កាលពីវេលាម៉ោង ១៧និង៣០ នាទី ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០ មានករណីភ្លើងឆេះរោងចង្អើរត្រី០១កន្លែង ស្ថិតនៅក្រុមទី១៤ ក្នុងភូមិកៀនកែស ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ឈួន ធុច ភេទប្រុស អាយុ៥៥ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតយ ។
សម្ភារៈខូចខាតរួមមាន៖ រោងចង្អើរត្រី០១ខ្នងទំហំ ៥មx១២ម ធ្វើពីឈើ ប្រក់ស័ង្កសី ខូចខាត ៨០% ត្រីដាក់ឆ្អើរ ៧០០kg លុយបាត ៥១២០ បាត
លុយដុល្លារ ២០០$ លុយខ្មែរ ៩៥០០០៛ សន្លឹកអត្តសញ្ញាណប័ណ្ណ២សន្លឹក កងដៃប្លាទិនកូនក្មេង ២ វង់
មូលហេតុ៖ ឆ្អើរត្រី ពេលខ្លាញ់ត្រីស្រក់ចូលរងើកភ្លើង បណ្តាលឱ្យឆាបឆេះតែម្តង នៅក្នុងហេតុការណ៍នេះមិនមានរងរបួសដល់មនុស្សឡើយ ។
ហើយភ្លាមៗនោះដែរ ម្ចាស់ផ្ទះ និងបងប្អូនជិតខាង បានយកម៉ូទ័របូមទឹកបាញ់ពន្លត់តែមិនឈ្នះ ។ បន្ទាប់មកបានដឹងដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ទើបគ្រប់គ្រងស្ថានការណ៍ខាងលើបាន មិនឲ្យឆេះរាលដាលបន្តទៀត ៕
មតិយោបល់