ព័ត៌មានជាតិ

រថយន្តកុងតឺន័រពន្លះជាមួយសាំយ៉ុងយ៉ាងពេញទំហឹង បណ្តាលឲ្យបរស់ម្នាក់រងរបួសស្រាល!

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័របុកជាមួយរថយន្តសាំមយ៉ុង បណ្តាលឲ្យខូចខាតរថយន្តចំនួន២គ្រឿង និងរបួសមនុស្សម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ២៣និង២៤ ភ្នំពេញ អ្នកលឿង ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2K-8169 បើកបរដោយឈ្មោះ អៀង មករា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិត្រពាំងក្រឡាញ់ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកបរក្នុងទិសដៅពីលិចមកកើត ភ្នំពេញ អ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាកកុងតឺន័រ១គ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ3C-7885 របស់ក្រុមហ៊ុន(សូងួន)ទិសដៅស្របគ្នាបើកមកបុករថយន្តសាំយ៉ុង ពីក្រោយរុញរថយន្តសាំមយ៉ុងធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកបើកបររថយន្តសាំមយ៉ុងរងរបួសស្រាល ចំនែកអ្នកបើកបររថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់មុនពេលដែលសមត្ថកិច្ចទៅដល់។

បច្ចុប្បន្នរថយន្តជាមធ្យោបាយទាំង២គ្រឿង ជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយកំពុងវាស់វែង និងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់