កោះកុងៈ នៅវេលាម៉ោង៥និង៥០នាទីល្ងាច មានជនមិនស្គាល់បែកថ្នាំ ភេទប្រុស បានឡើងលើបង្គោលភ្លើង នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ពេលឃើញសកម្មភាពភ្លាម លោកអធិការស្រុកបាន ទូរស័ព្ទទៅកាន់ លោក សំរឹទ្ធ សុទ្ធី ដើម្បីបិទចរន្ធអគ្គិសនីជាបណ្តោះអាសន្ន ព្រោះខ្លាចឆក់ ដោយជននោះស្លាប់។
ក្នុងនោះ សមត្ថកិច្ចយើងបានធ្វើសតិអារម្មណ៍ ឲ្យជននោះចុះមកវិញ តែជននោះមិនព្រមចុះឡើយ រហូតដល់ម៉ោង១៩:៣០ ជននោះបានស្រាតខោខ្លួនឯង ចងកសម្លាប់ខ្លួនជាប់ជាមួយខ្សែកាប្លិ៍តែម្តង។
បច្ចុប្បន្នកម្លាំងយើងកំពុងរកអ្នកឡើងយកសាកសពដាក់ចុះក្រោម៕
មតិយោបល់