ព័ត៌មានជាតិ

គ្រោងនឹងស្ថាបនាផ្លូវបេតុងអមសងខាងប្រឡាយបឹងសាឡាង ក្នុងខែនេះ

ភ្នំពេញ: ដើម្បីរំដោះទឹកចេញពីរាជធានី និងម្យ៉ាងទៀតដើម្បីសម្រួលដល់ចរាចរប្រជាពលរដ្ឋ ក្នុងធ្វើដំណើរតាមបណ្តោយប្រឡាយបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនាប្រឡាយរួម និងស្ថាបនាផ្លូវបេតុងអមសងខាងប្រឡាយបឹងសាឡាងប្រវែង ៣៦៥ម៉ែត្រនៅក្នុងខែសីហានេះ។

នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយ:ប្រព័ន្ធសង្គមហ្វេសបុករបស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដែលក្នុងបណ្តាញសង្គមនេះលោកបានសរសេរថា «ក្នុងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍ប្រឡាយឲ្យបានយូរអង្វែង នៅខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាប្រឡាយបឹងសាឡាង ជាប្រឡាយបេតុង ប្រវែង៣៦៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងស្ថាបនាផ្លូវបេតុងអមសងខាងប្រឡាយ»។

ជាមួយគ្នានេះ គម្រោងនឹងធ្វើការពង្រីកទទឹងស្ពាននៅផ្លូវលេខ៣៣៦ និងបន្ថែមលូប្រអប់ប្រឡាយឆ្លងកាត់ផ្លូវលេខ៣៣៦ផងដែរ៕

photo_2016-08-03_16-07-06

photo_2016-08-03_16-07-08

មតិយោបល់