រឿង២ក្រុងពាលីក្នុងពេលតែមួយ

ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះនៅថ្ងៃទី៣ សីហា ផលិតកម្ម B & S Good day Video ដែលត្រូវគេដឹងថា ជាផលិតកម្មផលិតរឿងឲ្យប៉ុស្ដិ៍លេខ៥ បានប្រកាសធ្វើពិធីក្រុងពាលី២រឿងបន្ថែម ដើម្បីបំពេញតម្រូវការនៅក្នុងម៉ោងមាសរបស់ស្ថាប័នមួយនេះ។ រឿងទាំងពីរនឹងប្រកាសចេញថតចាប់ដើមខែសីហា ហើយដាក់ផ្សាយនៅប៉ុស្ដិ៍លេខ៥ទន្ទឹមគ្នាតែម្ដងនៅពាក់កណ្ដាលខែ១១ ខាងមុខ។

ខ្សែរឿងដែលបានក្រុងពាលីចេញថតនោះរួមមាន រឿង «វរសេនីយ៍កំពូលស្នេហ៍» និងរឿង «ឋានសួគ៌វណ្ណៈ» ដែលរឿងទាំង២ត្រូវបានប្រកាសថា សុទ្ធតែជារឿងប្រភេទស៊ើបអង្កេត និងមានចំណុចអប់រំស៊ីជម្រៅ ត្រូវនឹងបរិបទនៃស្ថានភាពនៅក្នុងសង្គម។ ខ្សែរឿងទាំងពីរត្រូវបានផលិតដោយលោក ប៊ុន ស៊ា ផលិតករផលិត B&S Good Day Video ដែលត្រូវគេស្គាល់ថា បានបន្សល់នូវភាពល្បីល្បាញក្នុងការផលិតរឿងជាច្រើននាពេលកន្លងមក។

លោក ទិត្យ ធារិទ្ធិ អ្នកដឹកនាំសម្ដែងបានអះអាងថា ថ្វីដែលតែផលិតកម្មខាងលើ បានសម្រេចចេញរឿងម្ដងដល់ទៅ២ បន្ថែមពីលើរឿង «ភ្លើងឆេះក្នុងបេះដូង» ដែលទើបក្រុងពាលីថតដែរកាលពី២ថ្ងៃមុនក៏ពិតមែន។ ប៉ុន្តែធាតុពិតក្រុមអ្នកដឹកនាំផលិតមិនមែនជាក្រុមតែមួយនោះទេ គឺផលិតកម្មមួយនេះ មានអ្នកផលិតច្រើនក្រុមផ្សេងគ្នា។ លោកថា ខ្សែររឿង «វរៈសេនីយ៍កំពូលស្នេហ៍» គឺលោកនឹងដឹកនាំថតដោយផ្ទាល់ ហើយរឿង «ឋានសួគ៌វណ្ណៈ» និងរឿង «ភ្លើងឆេះក្នុងបេះដូង» គឺសុទ្ធតែមានអ្នកដឹកនាំផលិតដោយឡែក ដោយគ្រាន់តែក្រុមការងារត្រូវចេះលៃពេលជួយគ្នា។ លោកថា រឿង២ដែលទើបក្រុងពាលីនៅថ្ងៃទី៣ សីហា នេះ នឹងក្លាយជារឿងដំបូងរបស់ប៉ុស្ដិ៍លេខ៥ ដែលមានលក្ខណៈជារឿងប្រភេទស៊ើបអង្កេត ដែលមានលក្ខណៈខុសគ្នាទាំងស្រុងពីរឿងភាគ ដែលមានតែលក្ខណៈស្នេហាកាច់កុងសុទ្ធសាធកាលពីមុន។

រឿងទាំងពីរក៏មានការរំពឹងថា នឹងធ្វើម៉ោងមាសរបស់ប៉ុស្ដិ៍លេខ៥ ទទួលបានការចាប់អារម្មណ៍ផងដែរ បើទោះជាស្ថាប័នទូរទស្សន៍ផ្សេងទៀត សុទ្ធតែអះអាងថា រឿងភាគថ្មីៗដែលខ្លួនផលិត គឺជាឧបសគ្គ៕

photo_2016-08-03_15-41-57photo_2016-08-03_15-41-58photo_2016-08-03_15-41-59photo_2016-08-03_15-42-00photo_2016-08-03_15-42-01photo_2016-08-03_15-42-02photo_2016-08-03_15-42-03 (2)photo_2016-08-03_15-42-03photo_2016-08-03_15-42-04photo_2016-08-03_15-42-05photo_2016-08-03_15-42-06 (2)photo_2016-08-03_15-42-06photo_2016-08-03_15-42-07photo_2016-08-03_15-42-08photo_2016-08-03_15-42-09photo_2016-08-03_15-42-10photo_2016-08-03_15-42-11 (2)photo_2016-08-03_15-42-11photo_2016-08-03_15-42-12photo_2016-08-03_15-42-13photo_2016-08-03_15-42-14photo_2016-08-03_15-42-15photo_2016-08-03_15-42-16photo_2016-08-03_15-42-17photo_2016-08-03_15-42-18photo_2016-08-03_15-42-19photo_2016-08-03_15-42-20 (2)photo_2016-08-03_15-42-20

មតិយោបល់