ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ​និង​ម៉ូតូ​ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ ២នាក់

កណ្ដាល: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង១៥នាទីល្ងាច ផ្លូវ៣៨០ចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍។

បង្កឡើងដោយម៉ូតូម៉ាក scoopy i ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AA-3286 បើកបរដោយឈ្មោះ ព្រាប ស៊ីណេត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើកបរក្នុងទិសដៅឆ្លងផ្លូវពីលិចទៅកើតបានបុកជាមួយម៉ូតូម៉ាក scoopy i ពណ៌ស ផ្លាកលេខ កណ្ដាល 1Z-5229 បើកបរដោយឈ្មោះ ភ្លាម វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ បើកបរពីជើងទៅត្បូងរួមដំណើរ០២នាក់៖
១-ឈ្មោះ ផាត តារា ភេទ ប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
២-ឈ្មោះ ខូច ខាវភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ករណីនេះ បណ្ដាលឲ្យរងគ្រោះ ៤នាក់ របួសធ្ងន់ ៣នាក់ និងស្រាលម្នាក់ ក្រោយមកបានស្លាប់ម្នាក់នៅមន្ទីពេទ្យភ្នំពេញ។
១,ឈ្មោះ ព្រាប ស៊ីណេត ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់)។
២,ឈ្មោះ ភ្លាម វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ(របួសធ្ងន់)។
៣,ឈ្មោះ ផាត តារា ភេទប្រុស អាយុ ២២ឆ្នាំ(របួសធ្ងន់)។
៤,ឈ្មោះ ខូវ ខាវ ភេទប្រុស អាយុ ២០ឆ្នាំ(របួសស្រាល)។

ខូចខាតម៉ូតូ ០២គ្រឿងធ្ងន់០១គ្រឿង និងស្រាល០១គ្រឿង។

មូលហេតុ៖ អ្នកបើកបរ បង្កបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នចំណែកភាគីរងគ្រោះបើកបរក្មុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដែរ។ កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍ព្រែកតាកូវវាស់វែង និងដកហូតវត្ថុតាងមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល៕

មតិយោបល់