កណ្តាលៈ កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានករណីតៃកុងឡាន អាអិច បើកកិនបុរសម្នាក់ស្លាប់ ក្រោមរថយន្ត ក្នុងរណ្តៅដីក្រុមហ៊ុនមួយកន្លែង ស្ថិតនៅក្នុងភូមិ រោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ បើករថយន្តម៉ាក SCANIA ប្រភេទបែន ពណ៌សខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-1698 ។ បើករថយន្តមកយកអាចម៍ដី នៅក្នុងរណ្ដៅដី ។
ដំណើររឿង៖ នៅពេលកើតហេតុរថយន្ត អាអិច ថយក្រោយដាក់ដីឲ្យ ស្រាប់តែរលត់ម៉ាស៊ីន រួចជនរងគ្រោះ ប្រាប់ម្ចាស់រថយន្ត អាអិច ជួយរុញឡើង ។ ដោយចាំតៃកុងជួយរុញយូរពេក ជនរងគ្រោះ បានចូលក្រោមរថយន្ត ដើម្បីជួសជុល ។ នៅពេលកំពុងជួសជុលរថយន្តនោះ តៃកុង អាអិច បានស៊ីប្លេឲ្យដំណឹង ជនរងគ្រោះដឹងផងដែរ ។ ដោយស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត រួចតៃកុង អាអិច ក៏ជួយរុញរថយន្តរបស់ជនរងគ្រោះពីក្រោយ ដោយមិនបានដឹងថា ជនរងគ្រោះកំពុងតែជួសជុលនៅក្រោមរថយន្តនោះទេ ។ ក៏បណ្ដាលឲ្យកិនជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដើម្បីពិនិត្យ ហើយបានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត អាអិច មានការធ្វេសប្រហែស បណ្ដាលឲ្យមានគ្រោះថ្នាក់ បែបនេះ ។
សាកសពជនរងគ្រោះ បានប្រគល់ជូនទៅសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង កម្លាំងជំនាញបានយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់