ស្វាយរៀងៈ នៅវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតត្រង់ចំណុចលើផ្លូវបេតុង ភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ផ្លាកលេខ ស្វាយរៀង 1I-9181 អ្នកបើកបរឈ្មោះ វង់ ភក្ត្រា ភេទប្រុស អាយុ ១៩ឆ្នាំ (រងរបួសធ្ងន់) សញ្ជាតិខ្មែរ មុខរបរ ជាងផ្សាដែក រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អ្នករួមដំណើរឈ្មោះ ណំ សុធី ភេទប្រុស អាយុ ៤០ឆ្នាំ (រងរបួសស្រាល) មុខរបរផ្សាដែក រស់នៅភូមិជាមួយគ្នា។
ម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ផ្លាកលេខ ស្វាយរៀង 1H-8950 អ្នកបើកបរឈ្មោះ ញ៉ែម មករា ភេទប្រុស អាយុ ៣៤ឆ្នាំ (រងរបួសស្រាល) សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ដំណើររឿង៖ មុនពេលកើតហេតុអ្នកបើកបរម៉ូតូឈ្មោះ វង់ ភក្ត្រា បានធ្វើដំណើរមកពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចខាងលើ ក៏វ៉ាជែង បណ្ដាលឲ្យប៉ះទាក់ដៃចង្កូត ដួលរងរបួសធ្ងន់ស្រាល ទាំង ៣នាក់តែម្ដង។
មូលហេតុ៖ អ្នកបើកបរវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលប្រសូតិ ដើម្បីដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់