ភ្នំពេញៈ ក្រុមចោរដែលឆ្កឹះសោលួចម៉ូតូយ៉ាងស្ទាត់ជំនាញ រហ័សនាម អាកណ្ដុរ ដែលបានរត់គេចខ្លួនចេញពី សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការឃាត់ខ្លួននៅវេលាម៉ោង០១និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យខាងលើ ត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់