ព័ត៌មានជាតិ

ខឹងខុសខឹងខាត! ម្ដាយក្មេកស្ដីបន្ទោសតិចតួច កូនប្រសារប្រើហិង្សាវាយចានឆ្នាំង និងដុតផ្ទះខ្ទេចគ្មានសល់

ព្រៃវែងៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីយប់ មានករណីហិង្សាក្នុងគ្រួសារ វាយរបស់របរខ្ទេច ស្ថិតក្នុងភូមិអង្គ្រង ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។

ជនបង្កឈ្មោះ ឆែម វីត ភេទប្រុស អាយុ ២៨ឆ្នាំ ជាម្ចាស់ផ្ទះ បាន វាយចានឆ្នាំង ខ្ទេចគ្មានសល់ និងដុតផ្ទះចោល មានទំហំ ៤គុណ៥ម៉ែត្រ ធ្វើពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ។

ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ ១,៥០០,០០០រៀល។

មូលហេតុ៖ ខឹងម្ដាយក្មេក បន្ទោសរឿងដើរផឹក និងដើរលេង មិនចេះរកស៊ី។

ក្រោយពីកើតហេតុជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំ និងចាត់ការតាមច្បាប់៕

មតិយោបល់