ព័ត៌មានជាតិ

រក​ឃើញ​អ្នក​ម្តាយ​ដែល​មាន​សម្រស់​វ័យក្មេង​ដូច​កូនក្រមុំ​របស់ខ្លួន​

បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា ស្ត្រី​ជា​ម្តាយ​ដែល​អាច​ធ្វើ​យាយ​គេ​បាន​ហើយ​នោះ​នៅតែ​អាច​រក្សា​សម្រស់​ស្រស់​ស្អាត​ដូច​កូន​របស់​ខ្លួន​អញ្ចឹង​។ ដោយសារ​តែ​សម្រស់​មិនចេះ​ចាស់​បែបនេះ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​មាន​ភាព​ភ្ញាក់ផ្អើល និង​ស​សើរ​មិន​ដាច់​ពី​មាត់ បន្ទាប់ពី​បាន​ឃើញ​រូបភាព​របស់​នាង​បង្ហាះ​លើ​បណ្តោញ​សង្គម Weibo ។ ចំណែកឯ​ការ​បង្ហោះ​រូបភាព​នៅលើ​បណ្តោញ​សង្គម​នេះក្នុង​គោលបំណង​ដើម្បី​ស្វែងរក​អ្នក​ម្តាយ​ដែល​មាន​សម្រស់​ស្អាត និង​ស៊ិច​ស៊ី​បំផុត​ក្នុង​ប្រទេស​ចិន​។ ចាប់តាំងពី​ការប្រកួតប្រជែង​នេះ​មក​មាន​មនុស្ស​ជាច្រើន​បាន​បញ្ចូន​រូបភាព​ទាំងអស់រប​ស់​ខ្លួន​ទៅ​លើ​បណ្តោញ​សង្គម​នេះ ហើយ​ក្នុងចំណោម​រូបភាពរ​ប់ស​ពួកគេ​ម្នាក់ៗ​ត្រូវ​មាន​ទាំង​រូបភាព​កាលពី​នៅ​ជា​យុវវ័យ និង​រូប​ភាពបច្ចុប្បន្ន​ដែល​កំពុងតែ​ធ្វើ​ជា​ម្តាយ​របស់​គេ​។ ទីបំផុត​គេ​ក៏​រើស​បាន​ស្ត្រី​ម្នាក់​ដែល​មាន​សម្រស់​មិនចេះ​ចាស់​សោះ ទោះបីជា​មាន​កូន​ពេញក្រមុំ​ហើយ​ក៏​ដោយ ប៉ុន្តែ​មើល​ទៅ​អ្នក​ទាំង​ពីរ​ដូច​ជា​បងប្អូន​ដែល​មាន​វ័យ​ប្រហាក់ប្រហែលគ្នា​អញ្ចឹង​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Beautylikedaugther3_zps85b05b1c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Beautylikedaugther1_zps9c2b1a6e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Beautylikedaugther2_zps68f090b8.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Beautylikedaugther6_zpsf5fd2e25.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Beautylikedaugther5_zps1c38109c.jpg

មតិយោបល់