ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន

កែប: កាលពីល្ងាចថ្ងៃទី២០ ខែ០៤ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលក្រុងកែប និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប ដឹកនាំដោយលោក កើត សាវុធ ប្រធានក្រុមអន្តរាគមន៍ពិសេស បានចុះស្ទាក់ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់បានម្នាក់ ដែលកំពុងធ្វើសកម្មភាពចែកចាយ នៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ។

ជនសង្ស័យឈ្មោះ លៀម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-សង្កាត់កើតហេតុ។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន០៧កញ្ចប់ (ធំ០១កញ្ចប់, តូច០៦កញ្ចប់) ស្មើនិង១៥.62g ទូរសព្ទដៃចំនួន០១គ្រឿង ដែកកេះចំនួន០២ដើម និងស្គុតខ្មៅសំរាប់រុំថ្នាំញៀន០១ដុំ ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹក(២១-០៤-២០២០) ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់