ព័ត៌មានជាតិ

សមត្ថកិច្ច ខេត្តពោធិ៍សាត់ បង្រ្កាបករណីលេងល្បែងស៊ីសង ឃាត់ខ្លួនបានចំនួន៣នាក់

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង២១និង០០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំដោយលោកយូ គឹម ថារិទ្ធី អធិការងទទួលសន្តិសុខ លោកស៊ុយ ម៉ៅ អធិការងទទួលព្រហ្មទណ្ឌ បានទទួលបញ្ជាពីលោកអធិការនគរបាលស្រុកក្រគរ និងមានការសម្របសម្រួលពីលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង) ស្ថិតនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ឃាត់ខ្លួនបានចំនួន៣នាក់៖ ១-ឈ្មោះ ឡឹង ខ្នុត អាយុ៦៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ២-ឈ្មោះ ចែម បូ អាយុ៤២ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៣-ឈ្មោះ សៀន ហង្ស ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ មុខសញ្ញាទាំង៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង៨ និង០០នាទី ដើម្បីធ្វើការអប់រំចំនួន៤៨ម៉ោង។

វត្ថុតាងដកហូត៖ ចានសំរាប់បាញ់អាប៉ោង១២ កំរាលអាប៉ោង១៣​ កំរាលអង្គុយ១៤ ស្បែកជើង១០គួរ ម៉ូតូសង់សេ125 ចំនួន១គ្រឿង ម៉ូតូសង់សេ125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់ 1I-2604 ។ វត្ថុតាងខាងលើនេះ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕

មតិយោបល់