អង្គការសហប្រជាជាតិបានទទួលស្គាល់ពីការកើនឡើងកម្ដៅបំបែកកំណត់ត្រាថ្មីមួយនៅលើទ្វីបអង់តាក់ទិច រហូតដល់ទៅ១៨.៣អង្សាសេកាលពីឆ្នាំ២០២០ ។
អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក WMO លោក Petteri Taalas បាននិយាយថា ការឡើងកម្ដៅបំបែកកំណត់ត្រាថ្មីខាងលើនេះ មានជាប់ទាក់ទិននឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ។
បើតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហរប្រជាជាតិ ការឡើងកម្ដៅនេះត្រូវបានរាយការណ៍នៅឯស្ថានីយស្រាវជ្រាវ Esperanza ប្រទេសអាហ្សង់ទីន នៅលើឧបទ្វីបអង់តាក់ទិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ៕
ប្រភព៖ CNA
មតិយោបល់