ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខ្ទេចនៅខេត្តកណ្តាល

កណ្ដាល: នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០ នាទី ចំនុចភូមិព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល មានករណីអគ្គិភ័យឆេះផ្ទះ ០១ ខ្នង ទំហំ ៥.៥x៧.៥ មរ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តាឈើ ម្ចាស់ផ្ទះ ឈ្មោះ មៀច សុខូ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ។
សម្ភារ:ខូចខាតរួមមាន: ឆេះផ្ទះ ០១ ខ្នង ទំហំ៥.៥x៧.៥m ធ្វើអំពីឈើ ដំបូងប្រក់ក្បឿង ជញ្ជាំងក្តាឈើ ទូរទស្សន៍ ០២ គ្រឿង អង្ក ០២ បាវ គ្រែឈើ ០៣ ឯកសារសៀវភៅគ្រួសារ អត្តសញ្ញណបណ្ណ័ សំបុត្រកំណើតមួយចំនួន និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត ។
មូលហេតុ: បណ្តាលមកពីទុសេខ្សែរភ្លើង ។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡានស្មើនឹង ០៧ ម៉ែត្រគូបទើបរលត់ជាស្ថាពរ ៕

 

មតិយោបល់