ព័ត៌មានជាតិ

រន្ធត់ណាស់! រ៉ឺម៉កកង់បីជិះ ៣នាក់ប្ដីប្រពន្ធ​ និងកូនស្រី ត្រូវបុរសជនជាតិចិន បើករថយន្តបុកពីក្រោយ ក្រឡាប់ផ្ងារជើង នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករ៉ឺម៉កកង់បី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរប៉ុស្តិ៍នគរបាលចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក អូឌីQ7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-5878 បើកបរដោយបុរសជនជាតិ ២នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរ៉ឺម៉កកង់បីធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ ៣នាក់ប្ដីប្រពន្ធ និងកូនស្រី ចេញពីផ្សារកាប់គោ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ស្រាប់មកដល់ចំណុចកើតហេតុ រថយន្តបង្កបើកមកពីក្រោយ បុកពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង មនុស្សរងរបួសស្រាល និងអីវ៉ាន់លក់ដូរ រាយប៉ាយពេញផ្លូវតែម្ដង ។

សូមបញ្ជាក់៖ ករណីនេះ ក្រោយបង្កហេតុរួច អ្នកបើកបរបានបើករត់គេច ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បាន និងចរចាព្រមចេញថ្លៃសំណង ២ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់