រតនគិរីៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០វេលាម៉ោង៥ និង០០នាទី កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញា និងបានបន្តធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យចំនួន០២ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤មុខសញ្ញាទៀត ស្រី០១នាក់។ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះផាត់ សុវ៉ាន់រាជ្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ។
២.ឈ្មោះ លី ពូខរី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រកដ។
៣.ឈ្មោះ យ៉ង រី ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ។
៤.ឈ្មោះ អាន សេងហុង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក។
៥.ឈ្មោះ ញ៉េង ខន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។
៦.ឈ្មោះ អាត អ៉ី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក។
៧.ឈ្មោះ យន់ សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)ទាំង០៧នាក់។
វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២ថង់ ទម្ងន់ ៣.៥៤ក្រាមទាំងសំបកថង់។
ទូរស័ព្ទ០៥គ្រឿង
ម៉ូតូ០១គ្រឿង
លុយខ្មែរ៣៥០,០០០រៀល
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់