បាត់ដំបងៈ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទី នៅចំណុចឃុំអន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួចដោយ មានស្ថានទម្ងន់ទោស(ឆក់កាបូប) ខណៈពេលជនរងគ្រោះជិះម៉ូតូតាមដងផ្លូវ។
ជនរងគ្រោះឈ្មោះ ឯក សារានី ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលក្នុងនោះមាន ប្រាក់ និងសម្ភារៈមួយចំនួនផង
នៅពេលកើតហេតុភ្លាមៗ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅ លោក ជេត វណ្ណនី ស្នងការរងផែនការ ងារព្រហ្មទណ្ឌ ដើម្បីធ្វើការងារនេះ លោក ជេត វណ្ណនី បានដឹកនាំកម្លាំងនគរបាល ក្នុងផែនដែលមានការិយាល័យនគរបាលព្រហ្ម ទណ្ឌកំរិតស្រាលមានលោក វរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យ ចូលរួមជាមួយនគរបាលស្រុកសង្កែដែលមានលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការនរបាលស្រុកធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នាវេលាម៉ោង ១៥និង២០នាទីថ្ងៃខែ ឆ្នាំដដែលបន្ទាប់ពីពួកគេធ្វើសកម្មភាពបាន តែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ។
ជនសង័្សយនោះគឺ៖
១-ឈ្មោះ ឡឹប ការស៊ីម ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះស៊ុប ម៉ាលិក ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖
១-ប្រាក់ដុល្លាអាមេរិកចំនួន២០ដុល្លារ(ម្ភៃដុល្លារ)
២-ប្រាក់ខ្មែរចំនួន ១៦០,០០០រៀល (មួយសែនប្រាំមួយម៉ឺនរៀល )
៣-កាបូបស្ពាយពណ៌ខ្មៅ ០១
៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក
៥-កាតATM ០១សន្លឹក
៦-អាវយឺតដៃខ្លីពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាព ០១
៧-ម៉ូតូម៉ាក ស៊ូស៊ូគី ណិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង 1AK 3192 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
ជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពអំពី សកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្ត ហើយពេលនេះនគរបាលកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី៕
មតិយោបល់