ព័ត៌មានជាតិ

យុវជនម្នាក់ដើរចែកចាយសារធាតុញៀនប្រទះប៉ូលិសល្បាតមានអី…

ភ្នំពេញ: នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចោមចៅ២ ចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន ៤៤កញ្ចប់ ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិថ្មគោល៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យឈ្មោះ ញឹម វណ្ណែត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ដើរលក់ថ្នាំញៀន ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទប់ស្កាត់រាល់បទល្មើស ក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ:ដែលល្បាតដល់ចំណុចផ្លូវលំខាងលើ ប្រទះជួបជនសង្ស័យ ឃាត់ត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន ៤៤កញ្ចប់ ។

ក្រោយពីចាប់ខ្លួនបានជាក់ស្តែង បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕

មតិយោបល់