ភ្នំពេញៈ ជនត្រូវចោទឈ្មោះ អឹម រតនៈ រហស្សនាម អាកណ្តុរ ដែលរត់ចេញពីតុលាការ កាលពី៩ខែមុន ត្រូវបាន កម្លាំងខណ្ឌមានជ័យ និងប៉ុស្តិ៍ស្ទឹងមានជ័យ១ សហការគ្នា ឃាត់បានវិញហើយ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ខណៈជនជាប់ចោទ កំពុងជិះម៉ូតូឌុប ជាមួយបក្ខពួកម្នាក់ទៀត ដើររកលួច កាច់ក.ម៉ូតូពលរដ្ឋ ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១ សមត្ថកិច្ច ចុះល្បាត ឃើញក៏ធ្វើការឃាត់ខ្លួន សួរនាំ និងធ្វើការត្រួតពិនិត្យ។
សម្ភារៈរកឃើញ៖ ឧបករណ៍ កាច់សោរ ក.មួយឈុត៕
មតិយោបល់