ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សូមធ្វើការបញ្ជាក់ថា មិនមានករណីប្លន់ដូចដែលស្ត្រីម្នាក់បានលើកឡើងនោះទេ ការពិតជាករណីប្រព្រឹត្តអំពើលួចដោយខ្លួនឯង ហើយប្រឌិតប្រាប់ម្ចាស់ផ្ទះ និងសមត្ថកិច្ចថា ជាករណីប្លន់។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង២០នាទីល្ងាច ស្ថិតនៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ដ្រីម្នាក់ពេលម្ចាស់ផ្ទះ មិននូវបែកគំនិតយកកាំបិតចុងស្រួច និងឡាមមកចាក់អារ.ជើងខ្លួនឯង រួចរត់ទៅ បំប៉ោងសភាពការណ៍ថា មានករណីចោរប្លន់យកលុយអស់ចំនួន ២,៥០០ដុល្លារ ដល់ពេលកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចុះមក ធ្វើការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបដឹងថា ជនសង្ស័យគឺជាអ្នកប្រឌិតរឿងដើម្បីយកលុយទៅជួយក្រុមគ្រួសារសោះ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ មាន ណាវី អាយុ ២១ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះជាថៅកែ មានឈ្មោះ មើម រ៉ូយ៉ាល់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ វិស្វករ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់