ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូនិងកិននារីម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូ១គ្រឿង​ និងកិននារីម្នាក់ខ្ទេចពាក់កណ្តាលខ្លួន បណ្តាលបាត់បង់ជីវិត នៅកន្លែងកើតហេតុភ្លាមៗ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ០៤ កែងនឹងផ្លូវទំនប់កប់ស្រូវ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់