ព័ត៌មានជាតិ

ម្ចាស់ស្ថានីយ៍យកប្រេងទៅ ចាក់ម៉ាស៊ីនភ្លើងកំពុងតែបញ្ឆេះ បណ្ដាលឲ្យឆាបឆេះ ផ្អើលកម្លាំងនគរបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ ស្ថានីយ៍ប្រេងឥន្ធនៈ LHR មួយកន្លែង នៅក្នុងភូមិសាស្រ្ដស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលា ៨និង០៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ករណីអគ្គិភ័យឆាបឆេះនេះគឺ កើតចេញនៅចំណុចរោងម៉ាស៊ីនភ្លើងរបស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ តាមប្រភពព័ត៌មានពីលោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បញ្ជាក់ឲ្យដឹងថា ពេលទទួលបានព័ត៌មានលោកបាន ចាត់កម្លាំងនគរបាលចេញអន្ដរាគមន៍ភ្លាមដោ យមានរថយន្ដអគ្គិភ័យ ប្រចាំការនៅអធិការស្រុក មួយគ្រឿង និងបានគោរពរាយការណ៍ស្នើសុំកិច្ចអន្ដរាគមន៍ពីលោក សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ សុំជំនួយរថយន្ដពន្លត់អគ្គិភ័យខេត្ដ មកជួយបន្ថែមចំនួន ២គ្រឿង ប៉ុន្ដែអគ្គិភ័យត្រូវកម្លាំងនគរបាលធ្វើការគ្រប់គ្រង ពន្លត់ទាន់ពេល ធ្វើឲ្យអគ្គិភ័យថមថយ ស្ថានភាពវិលមកប្រក្រតីវិញទាំងស្រុង។

អគ្គិភ័យនេះតាមការបញ្ជាក់បឋម មូលហេតុមកពី ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈយកប្រេងម៉ាស៊ូតទៅ ចាក់ម៉ាស៊ីនភ្លើងដែលកំពុងតែកំពុងបញ្ឆេះ ពេល នោះបានកំពប់ហៀរ មកប៉ះជាមួយបំពង់ស៊ីមាំង បណ្តាលទៅជាអគ្គិភ័យតែម្ដង ។

គ្រោះថ្នាក់អគ្គិភ័យខាងលើបង្កការខូចខាតឆេះម៉ាស៊ីនភ្លើងចំនួន ១គ្រឿង ម៉ាក DENYO និងសម្ភារៈមួយចំនួនទៀត
ប្រតិបត្ដិការជួយអន្ដរាគមន៍សង្រ្គោះ ប្រើប្រាស់ទឹកចំនួន ២ឡាន៕

មតិយោបល់