ព័ត៌មានជាតិ

ជនបរទេសម្នាក់បើករថយន្តស៊េរីទំនើប បុកហាយឡែនឌ័រនៅផ្លូវបែកជាបួន និងផ្លោងទៅបុកមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចស៊ីស570 ខណ:បើកបរបានបុកជាមួយ រថយន្ដម៉ាកហាយឡែនឌ័រ នៅត្រង់ចំណុចផ្លូវបែកជាបួន និងផ្លោងទៅបុករថយន្ដមួយគ្រឿងទៀត ដែលកំពុងចត់ចោល បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យ ។ បន្ទាប់មកបានធ្វើការវាស់វែង យក វត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់