ព័ត៌មានជាតិ

មានករណីគំរាមកំហែងថា នឹងសម្លាប់ ប្រើប្រាស់អាវុធខ្លី នៅស្រុកអង្គស្នួល

កណ្ដាលៈ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ម៉ោង ៧និង០៣នាទី មានករណីគំរាមកំហែងថានិងសម្លាប់(ប្រើប្រាស់អាវុធខ្លី) នៅចំណុចផ្ទះជនរងគ្រោះភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្ដាល។

ជនរងគ្រោះ ០២នាក់៖
១.ឈ្មោះ សួង រិន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់អេតចាយ មានទីលំនៅភូមិ ឃុំកើតហេតុ( ម្ចាស់ផ្ទះ )។
២.ឈ្មោះ ផន ផា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុ ។

ជនសង្ស័យ ០២នាក់ ( ឪពុក និងកូនប្រុស )៖
១.ឈ្មោះ ម៉ុន រ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (កាន់កាំភ្លើងខ្លី k59) គេចខ្លួន ស្នាក់នៅផ្ទះជួល ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ រ៉េត វីន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ( កាន់កូនកាំបិត )គេចខ្លួនស្នាក់នៅផ្ទះជួល ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មធ្យោបាយម៉ូតូ ០១គ្រឿង ម៉ាក ម៉េក ពណ៌ស លាយខៀវ ផ្លាកលេខ មិនស្គាល់។

វត្ថុតាងចាប់យក៖
-សំបកការទូសk៥៩ចំនួន០១។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ផន ផា និងមិត្តភ័ក្រឈ្មោះ ចឺ ម៉ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរនៅភូមិជាមួយ បានចេញពីផ្ទះពូបង្កើតនៅភូមិរំលេច ឃុំមិនស្គាល់ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ហើយមកចូលហូបបបរ នៅផ្ទះឈ្មោះ អៀង សុភា (គូកំណាន់)ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ (ផ្ទះជួល) មុខរបរកម្មកររោងចក្រ ហូបរួចក៏ចេញទៅផ្ទះរបស់ខ្លួន ប៉ុន្តែមិនទាន់បានចូលផ្ទះផង ដោយចូលទៅលេងផ្ទះរបស់ឈ្មោះ សួង រិន (ដែលធ្លាប់អង្គុយលេង) បានមួយសន្ទុះ ស្រាប់តែជនសង្ស័យបានជិះម៉ូតូ ១គ្រឿង ចូលមកដកកាំភ្លើងខ្លីភ្ជង់លើឈ្មោះ ផន ផា ពេលនោះបានប្រពន្ធម្ចាស់ផ្ទះឃាត់ថា កុំបាញ់ កុំបាញ់អីប្រយ័ត្នត្រូវកូនរបស់ខ្ញុំ ។ ប្តីម្ចាស់ផ្ទះឃើញដូច្នេះ ក៏ចុះពីលើគ្រែបំរុងរត់ទៅប្រាប់អ្នកភូមិ ជនសង្ស័យក៏រេ កាំភ្លើងមកភ្ជង់ម្ចាស់ផ្ទះវិញ ពេលនោះបានកូនប្រុសជនសង្ស័យឈ្មោះ រ៉េត វីន និយាយថា អាមួយអង្គុយ ក្រោយពាក់អាវស នោះទេស្រឡាញ់ម៉ែអញ ជនសង្ស័យក៏ឈប់ភ្ជង់ទៅ ធ្វើឲ្យឈ្មោះ សួង រិន ម្ចាស់ផ្ទះ គេចខ្លួនបានរត់ចូលក្នុងភូមិស្រែកប្រាប់អ្នកភូមិ ធ្វើឲ្យជនសង្ស័យ ភ័យក៏នាំគ្នាជិះចេញទៅ ចេញផុតបានប្រហែល ២០០ទៅ៣០០ម៉ែត្រ
ក៏បាញ់កាំភ្លើង ១គ្រាប់រួចបន្ត ដំណើរទៅមុខបាត់ទៅ ។

បច្ចុប្បន្នជំនាញកំពុងកសាងឯកសារ តាមនីតិវិធីច្បាប់៕

មតិយោបល់