ព័ត៌មានជាតិ

សិស្សសាលា ជិះម៉ូតូឌុបគ្នា បុករថយន្តកំពុងបត់ បណ្តាលឲ្យដួលរបួសធ្ងន់ទាំង២នាក់

កំពង់ធំ: កាលពីវេលាម៉ោង១៩និង១៥នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៨.១៨៩ ស្ថិតនៅក្នុងភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្ដាលឱ្យរងរបួសធ្ងន់០២នាក់ ។

ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដា NEX ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1N.5355 បើកបរដោយឈ្មោះ យឹម សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់បាក់ភ្លៅស្ដាំ) មិនពាក់មួកសុវិត្ថភាព ។ មានអ្នករួមដំណើរជាមួយឈ្មោះ ឆៅ កែវ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរជាងដែក រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់បាក់កដៃស្ដាំ) មិនពាក់មួកសុវិត្ថភាព។ ចំណែករថយន្តម៉ាក TOYOTA RAV4 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2O.2463 ទិសដៅបញ្រ្ចាសគ្នា បើកបរដោយឈ្មោះ សន ឡុង ភេទប្រុស រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ( ក្រោយកើតហេតុ បានរត់គេចខ្លួនពីកន្លែងកើតហេតុ) ។ ភ្លាមៗនោះ ជនរងគ្រោះខាងលើ ត្រូវបានគេដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បី ជួយសង្រ្គោះបន្ទាន់ ផងដែរ ។

មូលហេតុ៖ បង្កឡើងដោយរថយន្ត បើកបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យម៉ូតូបុក រងរបួសធ្ងន់២នាក់ ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំង ដើម្បីវាស់វែងធ្វើកំណត់ហេតុ និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់