តាមសារព័ត៌មានមួយរបស់ជប៉ុនបាននិយាយថាកាលពីថ្ងៃទី៣កន្លងទៅនេះក្រុងIshigakiនៃកោះokinavaបានធ្វើសំណើរដល់រដ្ធាភិបាលជប៉ុនដើម្បីដាក់ប្រជុំកោះsenkakuជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងបានស្នើរឲ្យមានការចុះត្រួតពិនិត្យប្រជុំកោះនេះដើម្បីប្រមូលឯកសារពាក់ព័ន្ធដែលត្រូវដាក់ជូនដល់អង្គការunisco។
ចៅហ្វាយក្រុងIshigakiបាននិយាយថាបើប្រជុំកោះsenkakuពិតជាបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមែននោះច្បាស់ជាមានប្រយោជន៍ក្នុងការទាមទារសិទ្ធិកាន់កាប់មកឲ្យជប៉ុនជាក់ជាមិនខាន។
របាយការណ៍មួយបានឲ្យដឹងថានៅលើប្រជុំកោះទាំងនោះមានប្រភេទរុក្ខជាតិនិងសត្វបក្សីជាច្រើនដោយក្នុងនោះមានសត្វបក្សីមួយឈ្មោះថាalbatrossជាប្រភេទសត្វកម្រលើលោកនេះមានតែពីរកន្លែងប៉ុណ្ណោះមានប្រភេទបក្សីនេះរស់នៅ។ដោយមើលឃើញភាពអស្ចារ្យបែបនេះហើយទើបចៅក្រុងIshigakiខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីទទូចឲ្យរដ្ធាភិបាលក្រុងតូក្យូសម្រេចចិត្តជួយជាថវិការនិងបញ្ជូនអ្នកជំនាញមកស្រាវជ្រាវទាញយកឯកសារហើយដើម្បីដាក់ជាសំណើរទៅដល់អង្គការunisco។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យមួបានឲ្យដឹងដែរថាការដាក់ប្រជុំកោះsenkakuជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនត្រឹមសម្រាប់ការពារបរិស្ថានប៉ុណ្ណោះទេតែក៌ត្រូវបានមើលឃើញថាជាការទាមទារយកសិទ្ធិគ្រប់គ្រងផ្តាច់មុខផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់