ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់

កណ្ដាល: ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវ7NG ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

រថយន្តម៉ាក Pride ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6648 បើកបរដោយឈ្មោះ ឆិល ឆវន្ត័ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រែកតានូសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មានអ្នករួមដំណើរ០៤នាក់៖
១-ឈ្មោះ ព្រំ និងធារ៉ាត់ ភេទស្រី ២៧ឆ្នាំ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ តុង សុខងីម ភេទស្រី អាយុ ២៦ឆ្នាំ នៅជាមួយគ្នា។
៣-ឈ្មោះ សួន ម៉ាលី ភេទស្រី អាយុ ១៩ឆ្នាំ នៅជាមួយគ្នា។
៤-ឈ្មោះ កែវ វ៉ាន់នីតា ភេទស្រី ២២ឆ្នាំ (របួសធ្ងន់) នៅជាមួយគ្នា។
បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាក Honda dream សេ125 ណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HL-0215 បើកបរដោយឈ្មោះ កែវ ចំរិត ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
រួមដំណើរ ០២នាក់៖
១-ឈ្មោះ ហេង សំរិទ្ធ ភេទ ប្រុស អាយុ ៣៤ឆ្នាំ (របួសធ្ងន់) នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
២-ឈ្មោះ បាន សុខ តុង ភេទប្រុស អាយុ ១២ឆ្នាំ (របួសធ្ងន់) នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើកបរក្នុងទិសដៅពីកើតទៅលិច។

ករណីនេះបណ្ដាលឲ្យរងគ្រោះ ០៣នាក់ របួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។ ១-ឈ្មោះ កែវ ចំរិតភេទប្រុសអាយុ ២៧ឆ្នាំ(របួសធ្ងន់)

សន្និដ្ឋាន៖
-អ្នកបើកបរ បង្កបើកក្នុងល្បឿនលឿន ស្ថានភាពស្រវឹងស្រា(កម្រិតជាតិអាកុល០,៤៧mg/L)ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុជំនាញបានសហការជាមួយប៉ុស្តិ៍វិហារសួគ៌វាស់វែង និងដកហូតវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់