ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ករណីឃាតកម្មនៅខេត្តកណ្ដាល បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំទៅចង្អុលបង្ហាញកាំភ្លើង លាក់ទុក នៅខេត្តសៀមរាប

កណ្តាលៈ បន្ទាប់ពីប្រត្តិបត្តិស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួនបានជនសង្ស័យ ករណីឃាតកម្ម ជាមួយការសហការពីនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ជនសង្ស័យ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីហើយ។

ប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង១៨ និង៣០នាទី ត្រង់ចំណុចភូមិចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ (របួសបំពង់ក ០១ កន្លែង ស្លាប់)។ ចំណែកជនសង្ស័យឈ្មោះ សែម រ៉ានុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅភូមិឃុំ-កើតហេតុ។

ជនសង្ស័យ ត្រូ​វបានឃាត់ខ្លួននៅភូមិអន្លុងជ្រៃឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

វត្ថុតាងដកយក៖
– ស្រោមកាំភ្លើងខ្លី ០១
– សំបកគ្រាប់ ០១ (ម៉ាកk59)
-អាវុធ ខ្លី k59 លេខ7315
-គ្រាប់ ០៦ គ្រាប់
-បង់០១ ។

ដំណើររឿង៖ នៅមុនកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធខ្លួន ឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី ភ្ជង់ប្រពន្ធ ពេលនោះជនរងគ្រោះ ចេញមកឃាត់ ដោយនិយាយថា ចាំបាច់យកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យ បាញ់សំដៅទៅជនរង
គ្រោះ០១គ្រាប់ ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យ បានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួនបាត់។

ករណីនេះ កម្លាំងប៉ុស្តិ៍ កម្លាំងអធិការដ្ឋាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត ការិយាល័យបច្ចេកទេសខេត្ត បានសហការស្រាវជ្រាវ រកជនសង្ស័យ ។ រហូតដល់ថ្ងៃទី២២.០៤.២០២០អនុវត្តតាមបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំផ្ទាល់ ពីលោកស្នងការរង ផែនការងារ
ព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សែម រ៉ានុន នៅវេលាម៉ោង១៧.០០នាទីថ្ងៃទី២២.០៤.២០២០ នៅភូមិអន្លុងជ្រៃ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបាននាំយក ជនសង្ស័យ បន្តស្វែរកវត្ថុតាងអាវុធ មកចង្អុលបង្ហាញ ទីកន្លែដែលបានយកមកលាក់ទុកនៅចំណុច បន្ទប់ទឹក ក្នុងអាងទឹករបស់ ស៊ីរ៉ាហ្គាស សៀមរាប ទីរួមខេត្តសៀមរាប នៅវេលាម៉ោង ២២.០៤.២០២០ និងបាននាំជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់