ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបR6 តាមបណ្តោយផ្លូវR6កែង និងផ្លូវK5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងបើកបររថយន្តមួយគ្រឿងម៉ាក កាមារីបាលែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AH-0611 និងមានបុរសនារី៣ទៅ៤នាក់ទៀត រួមដំណើរពីក្រោយដោយបើក ធ្វើដំណើរតាមបណ្តោយផ្លូវK5ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកឆ្លងស្តុបទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ស្របពេលនោះដែលក៏មានរថយន្តរថយន្តមួយគ្រឿងទៀតម៉ាក កាមារីបាលែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AA-6929 ដែលបើកបរជាលក្ខណៈគ្រួសារ៥ទៅ៦នាក់ តាមបណ្ដោយផ្លូវR6ក្នុងទិសដៅពីជើងទៅត្បូង រួចក៏ជ្រុលទៅបុករថយន្តបង្កខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតក្រពឹតទ្វារមួយចំហៀងខាងស្តាំ ចំណែកឯរថយន្តរងគ្រោះបានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានឲ្យភាគីទាំងពីរធ្វើការចរចាដោះស្រាយគ្នា ហើយភាគីខាងរថយន្តរងគ្រោះក៏បានទាមទារសំណងចំនួន ១ពាន់ដុល្លារពីភាគីខាងរថយន្តបង្ក តែដោយភាគីខាងរថយន្តបង្កមិនមានលទ្ធភាព ក៏សូមចុះតម្លៃរហូតធ្លាក់មកសល់ត្រឹម៧០០ដុល្លារ ហើយដោយភាគីខាងរថយន្តបង្កមិនមានរឿងវែងឆ្ងាយក៏ព្រមចេញសំណងចំនួន ៧០០ដុល្លារ ឲ្យទៅរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់