UN: អង្គការសហប្រជាជាតិ និងសហគមនអ៊ឺរ៉ុប បានព្រមានអ៊ីស្រាអែល កុំឲ្យដាក់បញ្ជូលផ្នែកខ្លះនៃតំបន់ West Bank ដែលកំពុងកាន់កាប់ យកមកគ្រប់គ្រងជាទឹកដីខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
លោក Nickolay E. Mladenov ជាមន្ត្រីសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការផ្លាស់ប្ដូរនេះ នឹងក្លាយជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នូវដំណោះស្រាយរដ្ឋទាំងពីរដែលគាំទ្រ ដោយអន្តរជាតិ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាទ្បេស្ទីន ខណៈដែកសហគមន៍អ៊ឺរ៉ុប បាននិយាយថា ការដាក់បញ្ជូលទឹកដីប៉ាទ្បេស្ទីន ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ។
កាលពីដើមសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងគូប្រជែងលោក Benny Gantz បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្ព័ន្ធភាពមួយ ដែលរួមបញ្ចូលទាំងមាត្រា ដើម្បីជំរុញផែនការឆ្ពោះទៅរកការដាក់បញ្ជូលផ្នែកបន្ថែម នៃតំបន់ West Bank និងការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា៕
មតិយោបល់