ព័ត៌មានជាតិ

បុរសម្នាក់ប្រើប្រាស់សារធាតុញៀនលើសកម្រិត វាយបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានហិង្សាមួយកើតឡើង។

ជនសង្ស័យឈ្មោះ សេម សុភណ្ឌ័ ហៅ ម៉ុយ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ នូ ហ៊ាត ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ជនសង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិត មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏យកដំបងជាច្រើនកំណាត់វាយបំផ្លិចបំផ្លាញ ពាងទឹក និង គប់ទៅលើលំនៅដ្ឋានរបស់របស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់