កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មាន
ករណីធ្វើអត្តឃាតដោយ ចងក ចំណុចក្នុងបន្ទប់ទឹកក្រោយផ្ទះឈ្មោះ អ៊ឺម ភី (ត្រូវជាឪពុកបង្កើតជនរងគ្រោះ) ស្ថិតនៅក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហុង យាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ខ្សែក្រណាត់អង្រឹង ប្រវែង១,៣០ម៉ែត្រចំនួន០១ខ្សែរ ។
សភាពនៃរឿងហេតុ នៅថ្ងៃកើតហេតុវេលាម៉ោង១៤និង៣០ នាទីរសៀលឪពុកជនរងគ្រោះបានប្រើជនរងគ្រោះឲ្យទៅយកទូកនៅបឹងមេលងយកមកទុកនៅផ្ទះ ពេលយកទូកមកទុកនៅផ្ទះ រួចជនរងគ្រោះបានសុំប្រាក់ពីឪពុករបស់ខ្លួនឈ្មោះអ៊ឹម ភី ចំនួន ១០០០០រៀល (មួយម៉ឺនរៀល) ដើម្បីឲ្យទៅឈ្មោះ បូរ៉ា ដែលទៅជួយយកទូកជាមួយខ្លួនហើយឪពុកជនរងគ្រោះ ក៏បានឲ្យប្រាក់ទៅជនរងគ្រោះ ក្រោយពីបានប្រាក់ចំនួន ១០០០០ រៀលជនរងគ្រោះក៏ដើរចេញពីផ្ទះទៅបាត់។
លុះមកដល់វេលាម៉ោង២០និង០០នាទីជនរងគ្រោះបានមកដល់ផ្ទះវិញ មួយសន្ទុះក្រោយមក ឈ្មោះ ហុង យឿន (ត្រូវជាបងបង្កើតជនរងគ្រោះ) ក៏ដើរទៅចូលបន្ទប់ទឹក ឃើញទ្វារបន្ទប់ទឹកជាប់គន្លឹះខាងក្នុង ឈ្មោះហុង យឿន ក៏បានធាក់ទ្វារបន្ទប់ទឹកមួយទំហឹង ស្រាប់តែឃើញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹកក៏ស្រែកផ្អើលឆោឡោ ហើយក៏នាំគ្នាជួយលើកជនរងគ្រោះចេញពីខ្សែក្រណាត់អង្រឹងក្នុងបន្ទប់ទឹកមកក្រៅ ។ បន្ទាប់មកឪពុកម្ដាយ និងបងជនរងគ្រោះ បានដឹកជនរងគ្រោះតាមរ៉ឺម៉កម៉ូតូយកទៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រការកោង ពេលទៅដល់ពេទ្យ លោកគ្រូពេទ្យក៏បានពិនិត្យមើលជនរងគ្រោះ ក្រោយមកគ្រូពេទ្យបានប្រាប់ឪពុកម្តាយជនរងគ្រោះថា ជនរងគ្រោះបានស្លាប់បាត់ហើយ ពេលនោះឪពុកម្ដាយជនរងគ្រោះក៏បានដឹកជនរងគ្រោះត្រឡប់មកផ្ទះវិញ។ ក្រោយមកក្រុមគ្រួសារជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ។
ក្រោយពីទទួលព័ត៌មានប៉ុស្តិ៍និងជំនាញបានសហការជាមួយអាជ្ញាធរ និងពេទ្យឃុំចុះមកដល់ផ្ទះរបស់ជនរងគ្រោះធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា នៅលើខ្លួនសពជនរងគ្រោះមានស្លាកស្នាម៖ ១.មានស្លាកស្នាមជាំរង្វង់ក០១កន្លែង និងមានទឹកកាមជាប់ប្រដាប់ភេទ ។
ក្រៅពីនេះមិនមានស្លាកស្នាមអ្វីផ្សេងគួឲកត់សម្គាល់នោះឡើយ។
ការសន្និដ្ឋាននិងវាយតម្លៃរបស់គ្រូពេទ្យបានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងក)ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ៕
មតិយោបល់