ព័ត៌មានជាតិ

បាក់ស្រុតច្រាំងទន្លេនៅស្រុកមុខកំពូលខូចខាតរបងវត្ត១០ម៉ែត្រនិងក្លោងទ្វារវត្តមួយផ្ទាំង

កណ្តាល:ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១៣និង០០នាទីរសៀលថ្ងៃអាទិត្យ ៨ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។

តាមប្រភពឲ្យដឹងថាករណីគ្រោះមហន្តរាយដោយធម្មជាតិនេះបានបាក់ស្រុតច្រាំងទន្លេមាន០១លើកមាន បណ្តោយប្រវែង២០ម៉ែត្រ និង ជម្រៅ០៨ម៉ែត្របណ្តាលឲ្យខូចខាតរបងវត្តប្រវែង១០ម៉ែត្រ និង ក្លោងទ្វាវត្ត១ផ្ទាំងស្ថិតនៅវត្តកែវមុន្នីជោតិ ហៅ(វត្តរកាកោង) នៅក្នុងភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល៕

មតិយោបល់